សកម្ម​ភាព​៨​យ៉ាង របស់​ស្រ្តី​ក្រមុំ​ព្រហ្ម​ចារិនី​ នៅ​ពេល​រួម​ភេទ​លើក​ដំបូង

សុខភាព ៖ បុរស​ទាំងឡាយ​​តែង​តែ​មាន​​ចម្ងល់ និង​​ចង់​ដឹង​​ឲ្យ​​ច្បាស់​​ថា តើ​​ការ​រួម​រ័ក​​ក្នុង​​គ្រា​​ដំ​បូង របស់​​ស្រី​​ក្រមុំ​​ព្រហ្ម​ចា​រី នាង​​សម្តែង អា​កប្ប​កិរិយា​​ដូច​ម្តេច ? ហើយ​​បុរស​​មួយ​ចំនួន​ ​បាន​​សួរ​​គ្នា​​ទៅ​វិញ​ទៅ​មក ពី​​មធ្យោ​បាយ​ដើម្បី​អាច​ដឹងថា ហេតុអ្វី​បានជា ស្រី​ក្រមុំ​ព្រហ្មចារី នៅពេល​ភាគី​បុរស រួមរ័ក​បានសម្រេច​ដ​ល់​ទីជម្រៅ រួចរាល់​ហើយ នាង​ក៏​ប្រញាប់​ទាញ​ភួយ មក​រុំ​ដណ្តប់​ខ្លួន ឬ​គ្រប​បិទបាំង​កន្លែង​សំខាន់​នោះ ដោយ​ឲ្យ​ចេញ​តែ​ក្បាល និង​ចុងជើង​បន្តិច​ប៉ុណ្ណោះ​។​
១.​ខ្លួន​ឡើង​រឹងកំព្រឹស ខ្មាសអៀន​ខ្លាំង ត្រជាក់​ចុងដៃចុងជើង ៖ ការរួម​ភេទ​ជា​លើកដំបូង ក្នុង​ឆាកជីវិត​របស់​ស្ត្រី គឺ​ដងខ្លួន​ទាំងមូល រឹង​ដូច​គល់ឈើ ខ្លួនប្រាណ​ត្រជាក់​ដូច​ទឹកកក នៅពេលដែល​នាង​ត្រូវបាន​ថើប​សព្វ​កន្លុកកន្លៀត​។ បើ​បុរស​គូស្នេហ៍ រពឹសដៃ​ចាប់​ច្របាច់​នេះ​ច្របាច់​នោះ ព្យាយាម​ដោះ​សម្លៀកបំពាក់​នាង​ចេញ ដើម្បី​ឲ្យ​ខ្លួនប្រាណ​នៅ​ននលគក នាង​ចាប់ផ្តើម​យកដៃ​ខ្ទប់ ឬ​ផាត់​ចេញ​ទាំង​រញីរញ័រ​។ ពេលនោះ ខ្លួនប្រាណ​នាង​ចាប់ផ្តើម បែកញើស​ជោក​។ នេះ​ជា​រឿង​ធម្មតា​នៃ​ធម្មជាតិ របស់​រាងកាយ ដែល​សម្រប​ខ្លួន​មិនទាន់​តាម​ស្ថានភាព​។​

២.​ជើង​ប្រឹង​ត្បៀត មិន​ព្រម​បើកចំហ ៖ ជើង​ទាំងពី​របស់​នាង ព័ន្ធ​រមូល​ចូលគ្នា ដូច​វេញខ្សែ​គោ​។ នេះ​ដោយសារ​នាង​ខ្លាច ភាគី​បុរស​ចាប់​កន្លែង​ជើង ធ្វើការ​ស៊ក​បញ្ចូល ទើប​ខំប្រឹង​ត្បៀត មិន​ព្រម​បន្ធូរ​។ ឯ​ស្ត្រី​ខ្លះ​មិនសូវ​ខំប្រឹង​ត្បៀត រហូត​ទាល់តែ​ជិតឈឹង​ពេក​នោះ ទេ នាង​បើកចំហ​ជើង​បន្តិច ដែល​ល្មម​អាច​ឲ្យ​បុរស​កំពូល​ស្នេហ៍ ចូលខ្លួន​ចុះ​។ ទោះជា​យ៉ាងណាក៏ដោយ នាង​នៅតែ​ប្រឹង​ប្រើ​ជើង តាម​ដែល​កម្លាំង​មាន​ប៉ុន្មាន នឹង​បញ្ចេញ​មក​ទាំងអស់ ដើម្បី​ទប់ទល់ មិន​ងាយ​នឹង​បើកចំហ ឲ្យ​ងាយស្រួល​ឡើយ​។ ដូច្នេះ ភាគី​បុរស​ត្រូវ​ប្រើពេល ក្នុងការ​ព្យាយាម​បន្តិច​ក្នុង​រៀង​នេះ ចៀសវាង​ប្រើ​កម្លាំងបាយ ឬ​ហិង្សា​ផ្សេងៗ ទៅលើ​នាង ព្រោះ​អាច​នាំ​ឲ្យ​កើត​រឿងរ៉ាវ​កាន់តែ​ធំ​ឡើង ឬ​នាំ​ឲ្យ​នាង​ខ្លាចរអា​ការរួម​ភេទ នៅ​លើក​ក្រោយ​ទៀត និង​ធ្ងន់ធ្ងរ​ទៅទៀត​នោះ គឺ​នាង​អាច​រត់ចោល​អ្នក ឬ​វេច ស ម្ពាយ​  វិ ល​ទៅផ្ទះ​ម៉ែ​វិញ​។ បើ​អ្នកជា​បុរស​ឆ្លាត ត្រូវ​ចេះ​សិល្ប៍​វិធី​ក្នុងការ​លួងលោម បបោសអង្អែល ព្រោះ​សិច គឺជា​សិល្បៈ តាម បែប​ធម្មជាតិ ដែល​ទាមទារ​នូវ​ភាពទន់ភ្លន់ និង​ផ្អែមល្ហែម ហើយ​ការ​រួមភេទ​លើកដំបូង​នេះ ជា​បទពិសោធន៍​មួយ ដែល​ស្ត្រី​ចងចាំ​មិន​ងាយ​ភ្លេច​ឡើយ​។​

៣.​ហាម​បើកភ្លើង ៖ នាង​សុំ​ឲ្យ​បិទ​ភ្លើង​ក្នុង​បន្ទប់ ព្រោះ​ពន្លឺភ្លើង​ធ្វើ​ឲ្យ​នាង​អៀនខ្មាស ខណៈដែល​បុរស​គូស្នេហ៍ សម្លឹង​មករក​នាង​ន​ដោយ​ការ​មារ​ម្មណ៍ ដ៏​ពុះកញ្ជ្រោល​។ ប៉ុន្តែ​បុរស​ជា​ស្វាមី ក៏​មិន​ត្រូវយក​ពិល​មក​ឆ្លុះ​មើល ដូច​កង្កែប​នោះឡើយ ហើយ​មិនត្រូវ​ប្រើការ​បង្ខិតបង្ខំ តាម​អំណាចចិត្ត​អូសទាញ​ឡើយ​។ ត្រូវធ្វើ​ដោយ​សន្សឹមៗ និង​ទន់ភ្លន់​ផ្អែម​ត្រជាក់​។ លើកដំបូង​បែបនេះ គួរ​បណ្តោយ​តាម​នាង​សិន​ទៅ ឬ​អាច​បើកភ្លើង​ក្រហម​ព្រឹមៗ ក៏បាន​ព្រោះ​ស្ត្រី​រមែង មានការ​អៀនខ្មាស ជា​រឿង​ធម្មតា​។ បន្ទប់​ងងឹត​ឯ​សម្លេង​ថ្ងួចថ្ងូរ​របស់​នាង ស្ទើរតែ​គ្មាន​សោះ បានត្រឹមតែ​ឭ​ពាក្យ​ថា “​កុំ​ចាប់​” តែប៉ុណ្ណោះ​។ ឯ​សម្លេង​ថ្ងូរ​យ៉ាង​ស្រណុក​ស្រួល ដូច​ក្នុង​វីដេអូ​សិច​នោះ ពិតជា​គ្មាន​ឡើយ​។​

៤.​គេង​ស្ងៀម​មិន​កម្រើក ប្រអប់ជើង​ប្រឹង​ឡើង​រឹង​ ឯ​ដៃ​គិតតែ​ពី​ក្តិច ៖ នាង​នៅ​ស្ងៀម​ដូច​គល់ឈើ ហើយ​បើ​សង្កេត​នៅ​បរិវេណ​ចុង ជើង ម្រាមជើង​ស្ត្រី​ខ្លះ​ត្រង់ ស្ត្រី​ខ្លះ​ឯ​ចុះឡើង ហាក់ដូច​ម្រាម​ទាំងនោះ កំពុង​រាំ​ពត់ពេន​យ៉ាង​ដូច្នោះ​ដែរ​។ ចំណែក​ប្រអប់ដៃ ប្រឹង​ឡើង​រឹង ដោយ​មិនដឹងថា ត្រូវ​ទុក​ប្រអប់ដៃ​នៅ​កន្លែង​ណាមួយ​នោះទេ​។​

៥.​បម្រះ​ខ្លួន​ចេញ ឬ​រេ​ត្រគាក​ចេញ ដោយ​ឈឺ​ស្រៀវ​ខ្លាំងពេក ៖ នាង​នៅ​អាច​លាន់មាត់​ឭ​សូរ “​អូយ​”​នៅពេល​ភាគី​បុរស ចាប់ផ្តើម​ធ្វើការ​ស៊ក​បញ្ចូល​។ ដោយសារ​ទ្វារមាស ដែល​តូច​ហើយ​ចង្អៀត​ទៀត​នោះ​នៅពេល​រង​ការវាយលុក ពី​អវយវៈ​ភេទបុរស អាច​បណ្តាល​ឲ្យ​នាង​ឈឺចាប់​បាន ហើយ​បើ​ភាគី​បុរស​ខ្វះ​តិច​និក​ផ្សំ វារឹតតែ​យ៉ាប់​ជាងនេះទៅទៀត​។ ទោះបី​មាត់​ទ្វារមាស មាន​ប្រវែង​បណ្តោយ ៧,៥ ទៅ ១០ សង់ទីម៉ែត្រ ឬ​មាន​ភាពយឺត​យារ អាច​រីក​ទៅខាង​បាន​ក៏ដោយ សម្រាប់​លើកដំបូង នៃ​ការ​រួមភេទ គ្មាន​នារី​ណា​ស្រណុក​ស្រួល ស្រែក អូ​! យែ​ស ដូច​ក្នុង​វីដេអូ​សិច​នោះឡើយ​។​

៦.​មាន​ឈាម​ចេញមក នាង​ឈឺ ឬ​យំ​ខ្សឹកខ្សួល ៖ នេះ​ពុំមែន​មានន័យថា ស្ត្រី​ដែល​មិនមាន​ឈាម​ហូរ​ចេញមក សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​ការរួម​ភេទ​នោះឡើយ​។ ករណី​ដែល​ស្ត្រី​នៅ​ក្រមុំ​បរិសុទ្ធ ពេល​រួមភេទ​លើកដំបូង មិនមាន​ឈាម​ហូរ​ចេញមក ធ្លាប់​ជួប​ច្រើន​នាក់​មកហើយ​។ ដូច្នេះ​នៅពេលដែល​ស្ត្រី ទើបតែ​ឆ្លងកាត់​ការរួម​ភេទ ក្នុង​គ្រាំ​ដំបូង មិនឃើញ​មាន​ឈាម ចូរ​កុំ​ភ័យ​បារម្ភ​គិតថា មិន​បរិសុទ្ធ ត្រូវ​សម្គាល់​ពី​លក្ខណៈ បរិសុទ្ធ​របស់​នាង ទៅតាម​ចំណុច​ផ្សេងៗ​ទៀត ក្នុងចំណោម ៨ ចំណុច​ក្នុង​អត្ថបទ​នេះ​។ គួរ​ដឹងថា សន្ទះ​ព្រហ្មចារី (Hymen) គឺជា​ភ្នាស​ស្តើង មាន​លក្ខណៈ​វ័ណ្ឌ​ជុំវិញ រន្ធ​ទារ​មាស​ដូច​ចិញ្ចៀន​ស្ថិតនៅ​រន្ធ​ទ្វារមាស គិតពី​មាត់​ទ្វារមាស​ចូលទៅ ប្រមាណ មួយ សង់ទីម៉ែត្រ​ម​ប៉ុណ្ណោះ​។ វ័ណ្ឌ​នេះ​ងាយ​ដាច់​ណាស់ ប្រសិនបើ​លេង​កីឡា ធាក់​កង់ ឡើងដើមឈើ ឬ​លើក ដាក់​របស់របរ​ធ្ងន់ៗ ជាដើម​។ ម្យ៉ាងទៀត នៅពេល​រួមភេទ​លើកដំបូង សន្ទះ​ព្រហ្មចារី​អាច​រហែក បណ្តាល​ឲ្យ​មាន​ឈាម និង​ដាច់​តាំងពី​នៅ​កុមារភាព​ដោយ​មិនដឹង​ខ្លួន ទើប​នៅពេល​រួមរ័ក​លើកដំបូង មិនមាន​ចេញឈាម​។​

៧.​រួចរាល់​ហើយ មិន​ឭ​នាង​សុំ​ក្រដាស​ជូត ៖ នៅពេល​ភាគី​បុរស​រួមរ័ក​បានសម្រេច ដល់ទី​ជម្រៅ​រួចរាល់​ហើយ នាង​ក៏​ប្រញាប់​ទាញ​ភួយ​មក​រុំ​ដណ្តប់​ខ្លួន ឬ​គ្រប​បិទបាំង​កន្លែង​សំខាន់​នោះ ដោយ​ឲ្យ​ចេញ​តែ​ក្បាល និង​ចុងជើង​បន្តិច​ប៉ុណ្ណោះ​។ នាង​មិន​ចូល​បន្ទប់ទឹក ដើម្បី​ធ្វើ​ការលាង​សម្អាត ឬ​ហើបមាត់​សុំ​ក្រដាស​ជូត ឬ​ប្រ​ណាត់​មក​ផ្តិត​ទឹកកាម​អ្វី​នោះទេ​។ បើ​ស្ត្រី​ធ្លាប់​ប្រឡូក​ក្នុងការ​រួមភេទ​នេះ ជាច្រើនលើក​ច្រើនសា​មក​ហើយ តែងមាន​ក្រដាស​ជូត​មាត់ ទុក​នៅក្បែរ​ខ្លួន​រួចជាស្រេច​។ នៅពេល​ចប់​កិច្ច ខណៈដែល​ភាគី​បុរស ដក​អវយវៈ​ភេទ​ចេញ នាង​ក៏​ប្រញាប់ប្រញាល់ ស្រវា​យក​ក្រដាស មក​ជូត​ភ្លាមៗ​ដែរ​មិន​ឲ្យ​ប្រឡាក់ កន្លែង​គេង​ឡើយ​។​

៨.​ស្រវា​ទាញ​ខោអាវ មក​ស្លៀកពាក់ ​បិទបាំង​រាងកាយ ៖ បន្ទាប់ពី​ការរួម​ដំណេក​បានបញ្ចប់​ភ្លាម នាង​ប្រញាប់​យក​ខោ​ទ្រនាប់ មក​ស្លៀក​ភ្លាម​ដែរ ធ្វើ​ដូចជា​គ្មានអ្វី​កើតឡើង​អីចឹង​។ នារី​ខ្លះទៀត ដោយ​មានការ​ខ្មាសអៀន ក៏​ធ្វើការ​ស្លៀកខោ​នៅក្រោម​ភួយ ដែល​គ្របពីលើ​រាងកាយ ព្រោះ​ខ្លាច​គូស្នេហ៍​លួច​មើល​។ តាម​ដំណើរ​នៃ​ការរួមរ័ក ស្រី្ត​ត្រូវ​ប្រញាប់​យក​ក្រដាសអនាម័យ មក​ជូត​ផ្តិត​ត្រង់​បរិវេណ​ទ្វារមាស ដើម្បី​កុំ​ឲ្យ​ទឹកកាម​ប្រឡាក់ នៅពេល​ដើរទៅ​បន្ទប់ទឹក​។ ប៉ុន្តែ​ដោយសារ​នេះ ជា​លើកដំបូង​ទើប​ស្ត្រី​ព្រហ្មចារី ភាគច្រើន​មិនដឹងថា ចូល​បន្ទប់ទឹក​ធ្វើ​អី្វ បើ​មិន​ឈឺ​ជុះនោម​ផង​? ស្ត្រី​ខ្លះ​នាង​ទ្រឹង មួយស្របក់ ទើប​នឹក​ឃើញថា ត្រូវ​ចូល​បន្ទប់ទឹក ដើម្បី​ពិនិត្យមើល​ស្ថានភាព នៃ​ប្រដាប់ភេទ​ខ្លួនឯង និង​លាង​សម្អាត​៕

ប្រភពពីៈ http://www.yulchet.com/2013/11/blog-post_9173.html

មិន​ធម្មតា! ​ថៅកែ​ Playboy ​ធ្លាប់​​ឡើង​គ្រែ​ជាមួយ​មនុស្ស​ស្រី​ជាង ​១ ពាន់​​​នាក់​

និយាយ​ដល់​ឈ្មោះ​ទស្សនាវដ្ដី​ល្បី​ Playboy ​ម្នាក់​ៗ​ប្រាកដ​ជា​​នឹក​ឃើញ​ដល់​តារា​ចម្រៀង ​​តារា​សម្ដែង ​និង​តារា​​ម៉ូដែល​ស្រី​ស្អាត​ៗ​​​ដែល​បាន​រួម​គ្នា​បង្ហាញ​សាច់​ស្រស់​យ៉ាង​សិចស៊ី​លើ​​ក្រប​មុខ​​លេខ​ថ្មីៗ​របស់​​ទស្សនាវដ្ដី​នេះ​មិន​ខាន។ ​តែ​បុរស​ចំណាស់​ដែល​ជា​ស្ថាបនិក​ទស្សនាវដ្ដី​នោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ប៉ុន្មាន​ឡើយ​នោះ​គឺ​ លោក​តា​ Play Boy ​Hugh Hefner។
ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​កន្លង​មក​ បុរស​វ័យ ៨៧ឆ្នាំ ​​បាន​និយាយ​ឲ្យ​បុរស​គ្រប់​គ្នា​ច្រណែន​ថា​ មួយ​ជីវិត​នេះ​លោក​ធ្លាប់​ដឹកដៃ​​នារី​ក្មេងៗ​ស្រស់​ស្អាត​​ឡើង​ឋានសួគ៌​មិន​ក្រោម​មួយ​ពាន់​នាក់​ទេ។ ​
 ពេល​ត្រូវ​អ្នក​សារព័ត៌មាន​សួរ​ថា ​តើ​មួយ​ជីវិត​មក​នេះ​លោក​ធ្លាប់​ឡើង​គ្រែ​ជាមួយ​មនុស្ស​ស្រី​ប៉ុន្មាន​នាក់។ ​​បុរស​សម្បូរ​ស្នេហ៍​រូប​នេះ​តប​វិញ​ដោយ​ឥត​រួញរា​ថា៖ ​”ខ្ញុំ​ចាំ​ម៉េច​បាន? ​តែ​អ្វី​ដែល​​​ខ្ញុំ​ច្បាស់​គឺ​​ថា ​​ប្រហែល​ជាង​ ១ ​ពាន់​នាក់”។
​​​​​ទោះ​ជា​ធ្លាប់​ឆ្លងកាត់​មនុស្ស​ស្រី​រាប់​មិន​អស់​ តែ​លោក​តា​ Hugh Hefner ​​ចូល​រោងការ​តែ​បី​លើក​ប៉ុណ្ណោះ។ ​មិន​តែ​ប៉ុណ្ណោះ​ លោក​បកស្រាយ​ថា ​​រាល់​ពេល​លោក​ចាប់​ដៃ​ចូល​រោង​ជាមួយ​ភរិយា​ទាំង​បី​លោក​មិន​ដែល​ក្បត់​ផិត​ទៅ​ឡូកឡំ​ស្រី​ខាង​ក្រៅ​ឡើយ​និយាយ​ដោយ​ខ្លី​​លោក​សប្បាយ​ជាមួយ​ស្រី​ក្មេងៗ​នៅ​ចន្លោះ​ពេល​ដែល​លោក​លែងលះ​ជាមួយ​ភរិយា​ហើយ។
លោក​ Hefner ​បាន​រៀបការ​លើក​ដំបូង​ជាមួយ​​និស្សិត​ស្រី​​មក​ពី​សាកលវិទ្យាល័យ Northwestern ​ឈ្មោះ​ Mildred Williams ​​ដោយ​បាន​កូន​ពីរ​នាក់​មុន​នឹង​លែងលះ​គ្នា​វិញ​នៅ ១០ ​ឆ្នាំ​បន្ទាប់។ បន្ទាប់​ពី​នោះ​លោក​នៅ​លីវ​រយៈពេល​ ៤០ ​ឆ្នាំ​មុន​នឹង​ចាប់​ដៃ​សាង​អនាគត​ជាមួយ​ភរិយា​ទី​ពីរ​ដែល​រយៈពេល​នេះ​ជា​ពេល​ដែល​អំណោយផល​សម្រាប់​ក្ដី​សុខ​រឿង​ពួក​ខ្នើយ​បំផុត​សម្រាប់​លោក។
 លោក​បាន​រៀបការ​ភរិយា​ទី​ពីរ​នៅ​ឆ្នាំ ១៩៨៩ ​ដែល​មាន​ឈ្មោះ​ថា ​Kimberley Conrad។​ ​នាង​គឺ​ជា​តារា​ស្រី​ដ៏​សិចស៊ី ​និង​ល្បី​ឈ្មោះ​របស់​ទស្សនាវដ្ដី​ Playboy ​ប្រចាំ​ឆ្នាំ​តែ​ម្ដង។ ​​ចំណង​ស្នេហ៍​នេះ​​មិន​ខុស​ពី​ចំណង​ស្នេហ៍​ទី​១ ​ប៉ុន្មាន​ទេ។ ​នៅ​ឆ្នាំ ១៩៩៨ ​​អ្នក​ទាំង​ពីរ​បាន​​រស់នៅ​ដោយ​បែក​គ្នា ​ហើយ​ឆ្នាំ ២០០០ ​ក៏​សម្រេច​លែងលះ​គ្នា​ជា​ផ្លូវ​ការ។
​រយៈពេល ​១២ ​ឆ្នាំ​ក្រោយ​លែងលះ​ពី​ Conrad ​លោក​តា ​Hefner ​បាន​ទាក់ទង​ម៉ូដែល​ក្មេងៗ​ជា​ច្រើន​ដែល​ថត​ឲ្យ​ទស្សនាវដ្ដី​របស់​លោក​ដោយ​ក្នុង​នោះ​ក៏​មាន​វត្តមាន​បងប្អូន​ស្រី​ល្បី​ឈ្មោះ Sandy និង​ Mandy Bently ​ផង​ដែរ។ ​កាន់​តែ​អស្ចារ្យ​ទៅ​ទៀត ​កំលោះ​សម្បូរ​បទ​ពិសោធន៍​សិច​រូប​នេះ​​ទាក់ទង​ស្រី​ម្ដង​ ៧ ​នាក់។ ​ចុងក្រោយ​ស្រី​ស្អាត​ប្រចាំ​ទស្សនាវដ្ដី​បី​នាក់​រួមមាន​ Holly Madison, Bridget Marquardt និង​ Kendra Wilkinson ​ដែល​ធ្លាប់​ប្រកាស​ទាក់ទង​ជាមួយ​លោក​ជា​សាធារណៈ​បាន​នាំ​គ្នា​ចាកចេញ​ពី​លោក​ទាំង​អស់​នៅ​ឆ្នាំ ២០០៨ ​​ដោយ​សារ​ភាព​ស្រពិចស្រពិល​ពី​សម្ពន្ធភាព​ពួកគេ។
 លោក​តា​ Hugh Hefner និង​ភរិយា​ចុងក្រោយ​ដែល​​ក្មេង​ជាង​លោក ៦០ ​ឆ្នាំ
ក្រោយ​មក​ទៀត​ លោក​ Hefner ​បាន​ណាត់​មនុស្ស​ស្រី​បី​នាក់​ទៀត​គឺ​បងប្អូន​ភ្លោះ Kristina និង Karissa Shannon ​និង​ Harris។ ​តែ​ចុង​បញ្ចប់​លោក​បាន​បោះបង់​បងប្អូន​ស្រី​ភ្លោះ​ទាំង​ពីរ​ចោល​ និង​សម្រេច​ចិត្ត​សុំ​ Harris ​រៀបការ​ក្នុង​ឆ្នាំ​ ២០១០។ ​បន្ទាប់​ពី​នោះ​លោក​បាន​រៀប​គម្រោង​ចូល​ព្រះវិហារ​ជាមួយ​ប្រពន្ធ​ចុងក្រោយ​​ដែល​ក្មេង​ជាង​លោក ៦០ ​ឆ្នាំ​ នៅ​ខែ​មិថុនា​ឆ្នាំ ២០១១។ ​សល់​ ៥ ​ថ្ងៃ​ដល់​ថ្ងៃ​រៀបការ​ Harrisបាន​ប្រកាស​បោះបង់​អាពាហ៍ពិពាហ៍​ចោល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ ​​ទោះ​ជា​​យ៉ាង​ណា​ អ្នក​ទាំង​ពីរ​បាន​និយាយ​សម្រុះសម្រួល​គ្នា​រហូត​ចុងក្រោយ​ត្រូវរ៉ូវ​រៀបការ​នឹង​គ្នា​នៅ​ឆ្នាំ ២០១២ ​ទាល់​តែ​បាន។
លោក​ Hefner ​ដែល​មាន​ក្ដី​សុខ​​បាន​ប្រពន្ធ​ក្មេង​នៅ​អាយុ​ចុងក្រោយ​នៃ​ជីវិត​ហើយ​និយាយ​ថា ​លោក​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​ជួប​ Harris។ ​នាង​គឺ​ជា​មនុស្ស​ដ៏​ល្អ​ក្នុង​ជីវិត​របស់​លោក៕

“​សិច​” ច្រើន​មាន​ប្រយោជន៍​សម្រាប់​រូប​សម្ផស្ស​

“​សិច​” ទៀងទាត់​រាល់​សប្តាហ៍ នឹង​បន្ត​ថែម​អុកស៊ីហ្សែន​ឲ្យ​ស្បែក​, ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្អាត​ជាង​, ទន្ទឹម​នោះ កម្ចាត់​ជាតិពុល​ក្នុង​សរីរាង្គ​ស្ត្រី ។​
ពុំមែន​ដោយ​ឯកឯង​ទេ ដែល​អ្នកផង​តែង​និយាយថា មនុស្ស​ស្រី​មាន​ស្វាមី​កាន់តែ​ស្រស់ស្អាត និង​ក្មេង​វ័យ ។ មូលហេតុ គឺ​អាស្រ័យ​ដោយ​ប្រសិទ្ធិភាព​រំដោះ Estrogen, បង្កើន​បរិមាណ​ចរាចរ​ឈាម និង​រំដោះ​ភាព​តានតឹង​ផ្លូវចិត្ត​សម្រាប់​ស្ត្រី ។​

​ពួក​អ្នកវិទ្យាសាស្ត្រ នៅ​វិទ្យាស្ថាន​សុខភាព (​អាមេរិក​) បាន​សន្និដ្ឋានថា ប្រសិន​ស្ត្រី​មាន “​សិច​” ២ ដង ក្នុង​១​សប្តាហ៍ នោះ​អូវែរ និង​ក្រពេញ​តម្រងនោម​លើ នឹង​រំដោះ Estrogen ច្រើនជាង ។ អ័រម៉ូន​នេះ ត្រូវបាន​រំដោះ​ទៀងទាត់ នឹងមាន​ប្រសិទ្ធិភាព​ជួយ​ឈាម​ចរាចរ​ល្អ​ជាង និង​ផ្គត់ផ្គង់​គ្រប់គ្រាន់​ជាង ទៅដល់​បណ្តា​ផ្នែក​ក្នុង​សរីរាង្គ​, ពិសេស គឺ​នៅ​សុដន់​, ប្រដាប់បន្តពូជ និង​ស្បែក ។​

​ក្រៅពីនេះ “​សិច​” នៅមាន​ប្រសិទ្ធិភាព​បន្ថយ​ឈឺចាប់​, បន្ថយ​តានតឹង​រំញោច​សរសៃប្រសាទ និង​បង្កើន​អារម្មណ៍​ត្រេកត្រអាល​... នោះ​គឺជា​មូលហេតុ ដែល​ស្ត្រី​មានជីវិត​ផ្លូវភេទ​ពេញចិត្ត តែងតែ​រួសរាយ ស្រឡាញ់​ជីវិត និង​មាន​សុខភាព​ល្អ​ជាង​ស្ត្រី​ខ្វះ “​សិច​” ។​

​តាម​ពួក​អ្នកវិទ្យាសាស្ត្រ​អាល្លឺម៉ង់​, “​សិច​” មាន​ប្រសិទ្ធភាព​ដូច​ហាត់ Aerobic ។ វា​ជួយ​បង្កើន​ទ្វេដង​ដំណើរការ​បំប្លែង​សារជាតិ​, ធ្វើ​ឲ្យ​រលាយ​ខ្លាញ់​ពោះ និង​ខ្លាញ់​ជុំវិញ​ចង្កេះ ។ ទន្ទឹម​នោះ “​សិច​” ៣ ដង​ក្នុង​១​សប្តាហ៍ នៅពេល​ព្រឹក នៅ​ធ្វើ​ឲ្យ​ថយចុះ​ការ​ប្រឈម​ឈឺបេះដូង​, ស្ត្រូ​ក ៕​

រឿង​មាន​នៅតែ​ជប៉ុនៈ សុភាពបុរស “​ញៀន​” ដំណេក រៀបការ​ជាមួយ​តុក្កតា​ផ្លូវភេទ​


ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ តែងមាន​ចំណូលចិត្ត​ពុំ​ដូចគ្នា​ទេ ប៉ុន្តែ ការចាត់ទុក​តុ​ក្ត​តា​ផ្លូវភេទ ដូចជា​មនុស្ស​ពិត នោះ​ប្រហែល​មានតែ​នៅ​ជប៉ុន​ប៉ុណ្ណោះ ។​


​បុរស​ជាច្រើន​នៅ​ប្រទេស​នេះ មាន​អារម្មណ៍​ធុញទ្រាន់​នឹង​ជីវិត​ចងភ្ជាប់​ជាមួយ​ស្ត្រី​ពិតៗ ហេតុនេះ គេ​នាំគ្នា​ស្វែងរក​តុ​ក្ត​តា​ផ្លូវភេទ និង​ចាត់ទុក​វា​ជា​ចំណែក​១ នៃ​ជីវិត​របស់​ពួកគេ ។ អ្នកខ្លះ ថែមទាំង​រៀបការ​យ៉ាង​អា​ធិ​កអាធ​ម ជាមួយ​តុក្កតា​ទាំងនេះ​ទៀតផង ។​

​លេចធ្លោ​ជាងគេ ក្នុងចំណោម​នោះ គឺ Tabo ជា​ស្ថាបត្យករ​ជប៉ុន​ម្នាក់ គ្រា​ដែល​គាត់​មាន “​ស្នំ​” ដល់​ទៅ ៤០ តុក្កតា​ផ្លូវភេទ ។ រៀងរាល់ថ្ងៃ បុរស​រូបនេះ មាន​ចំណូលចិត្ត​ចម្លែក ច្រើន​មើល​កុន អាន​សៀវភៅ ងូតទឹក ឬ ប្តូរ​សម្លៀកបំពាក់​ឲ្យ​ស្រីស្នំ​របស់ខ្លួន ។ រាល់​ឥរិយាបថ​របស់គាត់ ចំពោះ​តុក្កតា​ទាំងនេះ ធ្វើឡើង​ដូច​ចំពោះ​មនុស្ស​ស្រី​ពិតៗ​តែម្តង ។ ចុងក្រោយ នៅពេល​អ​ធ្រា​ត គាត់​នាំ​នាងៗ​ឡើង​គ្រែ ដើម្បី​ចូល​ដំណេក ។ Tabo និយាយថា លោក​នឹង​ដេក​ពុំ​លក់​ទេ ប្រសិនបើ​ពុំមាន​នាងៗ “​កៅស៊ូ​” ទាំងនោះ​នៅក្បែរ ៕​

និស្សិត​ប្រេស៊ីល​ប្រកាស​លក់​ព្រហ្មចារី​ម្ដង​ទៀត​ក្នុង​តម្លៃ​១,៥​លាន​ដុល្លារ​!

និស្សិត​ស្រី​ប្រេស៊ីល​​ម្នាក់​ដែល​បាន​​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​ផ្សព្វផ្សាយ​នៅ​ទូទាំង​ពិភពលោក​​​តាម​រយៈ​ការ​លក់​ដេញ​ថ្លៃ​ព្រហ្មចារី​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១២ ​កន្លង​ទៅ​ នៅ​ពេលនេះ​នាង​​បាន​​​ប្រកាស​​លក់​ព្រហ្មចារី​របស់​នាង​ជា​ថ្មី​ម្ដង​ទៀត។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​នាង​អះអាង​ថា នាង​នៅ​មាន​ភាព​បរិសុទ្ធ​នៅ​ឡើយ។

នាង​Catarina Migliorini បាន​ប្រកាស​លក់​ដេញ​ថ្លៃ​​ព្រហ្មចារី​ជា​សាធារណ​​​ជា​លើក​ទី២​នៅ​លើ​​គេហទំព័រ​​ផ្ទាល់​ខ្លួន​​ដែល​មាន​ឈ្មោះ​ថា​VirginsWanted2.com ពោល​គឺ​​រយៈ​ពេល​១​ឆ្នាំ​បន្ទាប់​ពី​នាង​ត្រូវ​បាន​ដេញ​ថ្លៃ​​​ដោយ​ជោគជ័យ​ដោយ​​សេដ្ឋី​ជប៉ុន​ម្នាក់​​ក្នុង​​តម្លៃ​៧៨ម៉ឺន​ដុល្លារ​អាមេរិក​ កាល​​ពី​ខែ​តុលា​ឆ្នាំ​២០១២។
ជុំវិញ​ហេតុផល​នៃ​ការ​ប្រកាស​លក់​ព្រហ្មចារី​​​​ជា​លើក​ទី២  និស្សិត​ស្រី​ខាងលើ​បាន​​បញ្ជាក់​ថា សេដ្ឋី​ជប៉ុនដែល​គេ​ស្គាល់​ឈ្មោះ​ថា ​Natsu ​​​​​មិន​​គោរព​ទៅ​តាម​កិច្ចសន្យា​លើ​ការ​ដេញ​ថ្លៃ​​​កាល​ពី​ឆ្នាំ​២០១២​នោះ​ឡើយ ពោល​គឺ​​នាង​​ត្រូវ​បាន​ផ្ដល់​ប្រាក់​​​ត្រឹមតែ​១០ម៉ឺន​ដុល្លារ​តែប៉ុណ្ណោះ។ ដូច្នេះ វា​​​​គ្មាន​ហេតុផល​ណា​មួយ​​ដែល​នាង​ត្រូវ​សម្រេចចិត្ត​លក់​ព្រហ្មចារី​ក្នុង​តម្លៃ​ដ៏​ថោក​នេះ​បាន​​​ទេ ហើយ​ថា​នេះ​គឺគ្រាន់​តែ​ជា​ការ​បោកប្រាស់​មួយ​ ដែល​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ជន​រងគ្រោះ​នៅ​ក្នុង​ករណី​នេះ។
តាម​ការ​អះអាង​របស់​នាង នេះ​​​អាច​បញ្ជាក់​ថា នាង​នៅ​​មាន​ភាព​បរិសុទ្ធ​នៅ​ឡើយ ហើយ​ការ​ប្រកាស​លក់​ដេញ​ថ្លៃ​នៅ​ពេល​នេះ​មាន​តម្លៃ​ថ្លៃ​ជាង​​លើក​មុន​​ គឺ​​មាន​​តម្លៃ​​រហូត​ដល់​១,៥​លាន​ដុល្លារ​អាមេរិក​ឯណោះ​។​ ទោះបី​ជា​យ៉ាងណា​ក៏ដោយ មក​ទល់នឹង​ពេល​នេះ​ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ តើ​មាន​បុរស​ប៉ុន្មាន​នាក់​ហ៊ាន​ទិញ​ព្រហ្មចារី​របស់​នាង​?
នាងMigliorini បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​​​បណ្ដាញ​សារព័ត៌មាន​​នានា​នៅ​លើ​ពិភពលោក​លើ​ការ​ប្រកាស​លក់​ព្រហ្មចារី​របស់​នាង​កាល​ពី​ឆ្នាំ​២០១២។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឲ្យ​នាង​ក្លាយ​ទៅ​ជា​តារា​ល្បី​ម្នាក់​រហូត​ត្រូវ​បាន​​ជាប់​ឈ្មោះ​នៅ​លើ​ក្រប​ទស្សនាវដ្ដី​Playboy ​ទៀត​ផង៕​​​​

ប្រភព និង​រូបភាព ៖ 
http://news.sabay.com.kh/articles/508365

១០ ចំណុច​ដែល​អ្នក​តែង​យល់​ខុស​ពី​ទង្វើ​ផិតក្បត់

ការ​ផិតក្បត់​គឺជា​រឿង​អាស្រូវ​ដែល​មនុស្ស​គ្រប់​គ្នា​តែង​យក​មក​និយាយ​ដើម​គ្នា​ ពី​ក្រោយ​ខ្នង ទាំង​ពួកគេ​ធ្វើការ​សន្និដ្ឋាន​ខុស​ទាំង​ស្រុង​ក៏​មាន។ លោក ស្កុត ហាល់ហស្សមេន អ្នក​ឯកទេស​ចិត្តវិទ្យា​នៃ​សាកលវិទ្យាល័យ​ប្រោន​បាន​ធ្វើការ​ស្រាវជ្រាវ ​លើ​បុរស​ស្ត្រី ​ជីវិត​គូស្នេហ៍ និង​អាពាហ៍ពិពាហ៍​ជាង​១០​ឆ្នាំ​មក​ហើយ។ លោក​បាន​លើក​ឡើង​នូវ​ការ​សន្និដ្ឋាន​ខុស​ទាំង​១០​ចំណុច​ដែល​មនុស្ស​យើង​ តែង​យល់​ច្រឡំ​ពី​ទង្វើ​ផិតក្បត់​នេះ។
នៅពេល​បែកការណ៍​រឿង​ផិតក្បត់ គូស្នេហ៍​មិន​អាច​បន្ត​រស់នៅ​រីករាយ​ជាមួយ​គ្នា​ទៀត​ទេ
ជា​ការ​ពិត​ណាស់ លើ​លោក​នេះ​គ្មាន​អាថ៌កំបាំង​ទេ។ អ្នក​ដែល​លួចលាក់​មាន​ជន​ទី​៣​តែងតែ​ត្រូវ​គេ​ចាប់​បាន​នៅ​ថ្ងៃ​ណា​មួយ​ជា​មិនខាន។ ប៉ុន្តែ​មិនមែន​ថា នោះ​ជា​ថ្ងៃ​អវសាន​នៃ​ចំណងស្នេហ៍​របស់​អ្នក​ឡើយ។
ជាក់ស្ដែង ក្រោយពី​ការ​បែកការណ៍​រឿង​លួចលាក់​មាន​អ្នក​ថ្មី​ក្រោយ​ខ្នង គូស្នេហ៍​ប្រមាណ​ជា​៥០​ភាគរយ​បែរ​ជា​អាច​ផ្សះផ្សា​គ្នា កាន់តែ​យល់ចិត្ត​គ្នា និង​រឹត​ចំណង​ស្នេហ៍​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​ថែម​ទៀត​ផង។
អ្នក​លួចលាក់​មាន​សហាយ​ច្រើន​តែ​មិន​រីករាយ​នឹង​ជីវិត​អាពាហ៍ពិពាហ៍​បច្ចុប្បន្ន
យោងតាម​ការ​ស្ទាបស្ទង់​មតិ​មនុស្ស​រាប់​ពាន់​នាក់ ប្ដីប្រពន្ធ​ដែល​លួចលាក់​មាន​ថ្មី​មួយ​ចំនួន​មិន​ចង់​ធ្វើការ​លែងលះ​ទេ។
ក្នុង ​ចំណោម​បុរស​ដែល​ផិតក្បត់​ភរិយា មាន​៥៦​ភាគរយ​ជា​បុរស​ដែល​ស៊ូ​មិន​លែង​ប្រពន្ធ។ ក្នុង​ចំណោម​ស្ត្រី​ដែល​ផិតក្បត់​ស្វាមី មាន​៣៤​ភាគរយ​ជា​នារី​ដែល​មិន​ចង់​លែង​ប្ដី​របស់​ខ្លួន។
ទង្វើ​ផិតក្បត់​មិន​ត្រឹម​តែ​ជា​ការ​ឡើង​គ្រែ​ជាមួយ​ដៃគូ​ផ្សេង​ទេ តែ​វា​ជា​ការ​បែកចិត្ត​តែ​ម្តង
ជួនកាល តម្រូវការ​សិច​តែ​ម៉្យាង​ក៏​ធ្វើឲ្យ​មនុស្ស​ស្វែងរក​ជន​ទី​បី​មក​ បង្គ្រប់​ដែរ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា អ្នក​នោះ​នឹង​ប្រគប់​បេះដូង​ឲ្យ​ជន​ទី​បី​ដែរ។ ពោល​គឺ​អ្នក​ខ្លះ​គ្រាន់តែ​ចង់​រក​ដៃគូ​ថ្មី​ដើម្បី​សប្បាយ​មួយ​ពេល​ឲ្យ​ ប្លែក​អារម្មណ៍​ប៉ុណ្ណោះ មិនមែន​ចង់​មាន​ទំនាក់ទំនង​ផ្លូវចិត្ត​អ្វី​វែងឆ្ងាយ​ជាង​ល្បែង​លើ​គ្រែ​ ឡើយ។
បើ​គ្មាន​ការ​រួមរ័ក​ គេ​មិន​ហៅថា​សកម្មភាព​ផិតក្បត់​ឡើយ
ការ ​ផិតក្បត់​ជាច្រើន​ករណី​មិន​មាន​សកម្មភាព​រួមភេទ​ទាល់​តែ​សោះ។ ជួនកាល​អ្នក​នឹង​នឹក​ឃើញ​ដល់​ជន​ទី​បី ហើយ​អ្នក​បាន​ចំណាយ​ពេល​មួយ​រាត្រី​នៅក្នុង​ការិយាល័យ​ជាមួយ​គ្នា​ ជជែក​គ្នា​ពី​អាថ៌កំបាំង និង​រឿងរ៉ាវ​ឯកជន​ដទៃ​ទៀត​ដោយ​មិន​បាន​ប៉ះពាល់​គ្នា​ស៊ីជម្រៅ​ទេ។ អ្នក​គិត​ថា អ្នក​មិន​បាន​ធ្វើ​អ្វី​ខុស​គន្លង​សីលធម៌​ឡើយ ប៉ុន្តែ​ដៃគូ​របស់​អ្នក​នៅ​តែ​ចាត់​ទុក​ថា នេះ​ជា​ផ្នែក​មួយ​នៃ​ទង្វើ​ផិតក្បត់។
ការ​ផិតក្បត់​គឺ​កើតឡើង​តែ​ដោយសារ​សិច​ប៉ុណ្ណោះ
ខុស ​ហើយ! អ្នក​ខ្លះ​ចង់​សាក​ម្ហូប​ថ្មី​ ចង់​រួមសង្វាស​ជាមួយ​ដៃគូ​ថ្មី។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​លួចលាក់​មាន​សហាយ​ដោយសារ​តែ​ទទួល​បាន​អារម្មណ៍​ កក់ក្ដៅ​ពី​អ្នក​ទី​បី​នោះ​ប៉ុណ្ណោះ។ សិច​មិនមែន​ជា​មូលហេតុ​ចម្បង​នៃ​ការ​ផិតក្បត់​ទេ ពោល​គឺ​វា​ត្រូវការ​ផ្លូវ​អារម្មណ៍​គួបផ្សំ​ផង​ដែរ។
គ្រួសារ​មាន​បញ្ហា ដៃគូ​ប្រាកដ​ជា​ផិតក្បត់​រក​អ្នកថ្មី
ជីវិត ​គូស្រករ​ណា​ក៏​មាន​បញ្ហា​ដែរ។ ការ​ផិតក្បត់​មិនមែន​កើតឡើង​ដោយសារ​បញ្ហា​ក្នុង​គ្រួសារ​ឡើយ។ អ្វី​ដែល​ជា​មូលហេតុ​ចម្បង​គឺ​ប្ដីប្រពន្ធ​ជួប​បញ្ហា​តែ​មិន​បាន​ដោះស្រាយ​ឲ្យ​ល្អ ទើប​ធ្វើឲ្យ​ចំណង​ស្នេហ៍​នេះ​បាត់បង់​ភាព​កក់ក្ដៅ​រហូត​ដល់​ភាគី​ណា​មួយ​ ត្រូវ​លួចលាក់​ស្វែងរក​អ្នកថ្មី​មក​ស្អំ​បេះដូង។
អ្នក​ធ្លាប់​មាន​ប្រវត្តិ​ផិតក្បត់​ម្ដង គឺ​ក្បត់​មួយ​ជីវិត
ជាការ​ពិត​ណាស់ ទម្លាប់​ផិតក្បត់​អាច​ជា​ស្លាកស្នាម​ដែល​ពិបាក​លុប។ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ អ្នក​ធ្លាប់​ខុស​ម្ដង​ក៏​អាច​កែ​ខ្លួន និង​ធ្វើឲ្យ​ចំណង​ស្នេហា​កាន់តែ​រឹងមាំ​ផង​ដែរ។ អ្នក​ជំនាញ​ចិត្ត​រូប​នេះ​បាន​ណែនាំ​ថា អ្នក​ផិតក្បត់​ត្រូវ​តែ​ចេះ​សារភាព​កំហុស បកស្រាយ​ការពិត ទើប​ព្យាបាល​របួស​ផ្លូវ​ចិត្ត​បាន។
ការ​ផិតក្បត់​ជា​ទីបញ្ចប់​នៃ​ជីវិត​អាពាហ៍ពិពាហ៍
តាម​ទិន្នន័យ ប្ដីប្រពន្ធ​ដែល​ធ្លាប់​ឆ្លងកាត់​ទុក្ខព្រួយ​ដោយសារ​ទង្វើ​មាន​សហាយ​របស់​ដៃគូ​នោះ មាន​ប្រមាណ​ជាង​៥០​ភាគរយ​មិន​បាន​លែងលះ​គ្នា​ទេ។ ពោល ​ទោះ​ជា​មាន​របួស​បេះដូង​ក្ដី​ក៏​ពួកគេ​សុខចិត្ត​រស់នៅ​ជា​ប្ដីប្រពន្ធ​ ដដែល។
ជន​ទី​បី​ជា​មនុស្ស​ដែល​ក្មេង និង​ស្អាត​ជាង​ដៃគូ​ជីវិត​របស់​អ្នក
មិនមែន​ឲ្យ​តែ​ស្រី​ថ្មី​ត្រូវ​តែ​ក្មេង​ជាង​ប្រពន្ធ​ឡើយ ហើយ​ប្រពន្ធ​ដែល​លួច​មាន​សហាយ​មិនមែន​សុទ្ធ​តែ​ប្រព្រឹត្ត​ខុស​ជាមួយ​ប្រុស​ក្មេង​ទេ។ ពោល​គឺ​ឲ្យ​តែ​អ្នក​នោះ​ជា​មនុស្ស​ «ថ្មី»។
ការ​ផិតក្បត់​ជា​ទង្វើ​ចេតនា


ការ​ផិតក្បត់​ភាគច្រើន​មិនមែន​កើតឡើង​ដោយ​ចេតនា​ទេ។ អ្នក​បម្រើការ​ជាមួយ​គ្នា​អាច​បង្កើត​ទៅ​ជា​ភ្លើងស្នេហ៍​ដើមរកាដែក ព្រោះ​តែ​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​រហូត​ដល់​ភ្លេច​ប្ដីប្រពន្ធ​ខ្លួន​នៅ​ផ្ទះ​។ នេះ​មិនមែន​ជា​សកម្មភាព​កើតឡើង​ដោយ​ចេតនា​ទេ៕

បុរស​ស្កប់ស្កល់​នឹង​សិច​ជាង​ស្ត្រី​ពេល​រួមភេទ​រាត់រាយ

ក្រុងញូវយ៉កៈ ការ​សិក្សា​ថ្មី​រក​ឃើញ​ថា ការ​រួមភេទ​ជាមួយ​ដៃគូ​លេងសើច​ ធ្វើឲ្យ​បុរស​មាន​ក្ដីសុខ​ជាង​ភាគី​នារី​។
អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​អ៊ីនឌីយ៉ាណា បាន​សម្ភាស​និស្សិត​ជាង​៦០០​នាក់​ពី​ជីវិត​សិច​របស់​ពួកគេ។
ការ​សិក្សា​ដែល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ចាស្ទីន ក្រាស្យា បាន​រក​ឃើញ​ថា ស្ត្រី​ងាយ​នឹង​ដល់​ចំណុច​កំពូល​ពេល​រួមភេទ​ជាមួយ​សង្សារ​ពិតប្រាកដ ជា​ជាង​ជាមួយ​ដៃគូ​លេងសើច​បណ្ដោះអាសន្ន។ បើ​រួមភេទ​ជាមួយ​ដៃគូ​ប្ដូរផ្ដាច់​វិញ ស្ត្រី​៧៥​ភាគរយ​អាច​ត្រេកត្រអាល​ឡើង​ដល់​ឋានសួគ៌​បាន។
ការ​សិក្សា​មុនៗ ​ដែល​ធ្វើការ​ស្រាវជ្រាវ​ដោយ​សាកលវិទ្យាល័យ​ញូវយ៉ក​ក៏​បាន​បង្ហាញ​លទ្ធផល​ដូច​គ្នា។ ការ​តាមដាន​និស្សិត​២៤០០០​នាក់​អស់​រយៈពេល​៥​ឆ្នាំ​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ស្ត្រី​ដែល​រួមភេទ​ជាមួយ​ដៃគូ​រាត់រាយ មាន​តែ​៤០​ភាគរយ​ប៉ុណ្ណោះ​ដែល​អាច​ឈាន​ដល់​ចំណុច​កំពូល។ រីឯ​បុរស​ដែល​រួមភេទ​រាត់រាយ​មាន​ដល់​ទៅ​៨០​ភាគរយ​ឯណោះ​ដែល​ទទួល​បាន​ អារម្មណ៍​ស្កប់ស្កល់​ដល់​ឋានសួគ៌។
អ្នកស្រី ដេប្រា ហឺប៊ឺនិក នៃ​សាកលវិទ្យាល័យ​អ៊ីនឌីយ៉ាណា​បាន​ពន្យល់​ថា នារី​រួមភេទ​ជាមួយ​ដៃគូ​រាត់រាយ បី​ដូចជា​ការ​ទៅ​ញ៉ាំបាយ​ផ្ទះ​មិត្តភក្តិ​អ៊ីចឹង។ ពួកគេ​មិន​អាច​កុម្ម៉ង់​ម្ហូប​តាម​ចិត្ត​ឡើយ។ ពោល​គឺ​បើ​ម្ចាស់​ផ្ទះ​ចម្អិន​ម្ហូប​អ្វី គេ​ត្រូវ​តែ​បង្ខំ​ចិត្ត​ញ៉ាំ​ម្ហូប​នោះ៕ PR