ថៃនឹងជំទាស់កម្ពុជាក្នុងការដាក់ផែនការគ្រប់គ្រងប្រាសាទព្រះវិហារទៅWHC
ប្រទេសថៃនឹង ធ្វើការជំទាស់នូវគម្រោងក្នុងការដាក់ផែនការ គ្រប់គ្រងប្រាសាទព្រះវិហារ របស់កម្ពុជា ទៅកាន់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក(WHC) ដើម្បីពិចារណាក្នុងពេលវេលាណាមួយនោះ។ នេះបើយោងតាមកាសែត បាងកកប៉ុស្ដិ៍ ។
គណៈកម្មាធិការបេតិកភណ្ឌរបស់ប្រទេសថៃ នឹងជំទាស់រាល់គម្រោងទាំងឡាយណា ដែលស្នើដោយភាគីកម្ពុជា រហូតទាល់តែប្រទេសទាំងពីរ ធ្វើការកំណត់ឲ្យបានច្បាស់លាស់ពីទំហំនៃតំបន់ជុំវិញប្រាសាទព្រះវិហារជាមុនសិន ដើម្បីគោរពតាមសាលដីការបស់តុលាការ ICJ កាលពីថ្ងៃច័ន្ទនោះ។
លោក Pithaya Pookaman ប្រធានគណៈកម្មាធិការនេះបាននិយាយថា ផែនការគ្រប់គ្រងត្រូវតែដកចេញពី របៀបវារៈនៃកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក រហូតដល់ការកំណត់ពីទំហំផ្ទៃដីនៅជុំវិញប្រាសាទរួចរាល់ជាមុន។
ព័ត៌មានបន្ថែម៖ http://thmeythmey.com/?page=detail&ctype=article&id=9652&lg=kh#.UoWoQw-sUjs.facebook