អ្នកវិភាគ​៖​ អនុសា​សន៍​​របស់​​នាយក​រដ្ឋមន្ត្រី​​ជប៉ុន​​អាច​​ជា​​សញ្ញា​​នៃ​​ការ​បញ្ចប់​​ភាព​ទាល់​ច្រក​​ខាង​​នយោបាយ​​នៅ​កម្ពុជា​ ខណៈ​​លោក​​ហ៊ុន​ សែន ​មាន​ការ​តាំង​ចិត្ត​​កែ​ទម្រង់​​

នៅក្នុង​ដំណើរ​ទស្សនកិច្ច​​របស់​​លោក​នាយក ​រដ្ឋ​មន្ត្រី​​ជប៉ុន ​ហ្ស៊ី​ន​សូ ​អាបេ​ ដែល​បាន​បញ្ចប់នៅ​ថ្ងៃ​អាទិត្យ​ ទី​១៧ ខែ​​វិច្ឆិកា បាន​​ផ្តើម​​ឲ្យ​មាន​ការបើកទំព័រ​បរិប​ទ​នយោ​បាយ​​ថ្មី​ទៀត​នៅ​កម្ពុជា។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​លោក ហ្ស៊ី​ន​សូ អាបេ បាន​ស្នើ​នៅ​​ចំពោះមុខ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ឲ្យ​ខិត​ខំ​​ជួយ​​ស្តារ​ឡើង​វិញ​​សិទ្ធិ​សេរីភាព​នយោបាយ​នៅ​​កម្ពុជា ប្រយោជន៍​​ឲ្យ​ប្រទេស​ជប៉ុន​​មាន​ទំនុកចិត្ត​​លើ​កិច្ចសហប្រតិបត្តិការ​ ទ្វេភាគី​​រវាង ប្រទេស​ទាំង​ពីរ ។ លោក​​អាបេ រំពឹងថា ស្ថាន​ភាព​​ក្រោយ​​ថ្ងៃ​បោះឆ្នោត​ និង​វិល​មក​រក​ភាពប្រក្រតី​វិញ​​យ៉ាង​ឆាប់ គឺ​តាមរយៈ​​ការសន្ទនា រវាង​ភាគី​​នយោបាយ​ខ្មែរ​ដែល​ជាប់​​ពាក់ព័ន្ធ។