និយាយដល់ឈ្មោះទស្សនាវដ្ដីល្បី Playboy ម្នាក់ៗប្រាកដជានឹកឃើញដល់តារាចម្រៀង តារាសម្ដែង និងតារាម៉ូដែលស្រីស្អាតៗដែលបានរួមគ្នាបង្ហាញសាច់ស្រស់យ៉ាងសិចស៊ីលើក្របមុខលេខថ្មីៗរបស់ទស្សនាវដ្ដីនេះមិនខាន។ តែបុរសចំណាស់ដែលជាស្ថាបនិកទស្សនាវដ្ដីនោះមិនត្រូវបានគេស្គាល់ប៉ុន្មានឡើយនោះគឺ លោកតា Play Boy Hugh Hefner។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានកន្លងមក បុរសវ័យ ៨៧ឆ្នាំ បាននិយាយឲ្យបុរសគ្រប់គ្នាច្រណែនថា មួយជីវិតនេះលោកធ្លាប់ដឹកដៃនារីក្មេងៗស្រស់ស្អាតឡើងឋានសួគ៌មិនក្រោមមួយពាន់នាក់ទេ។
ពេលត្រូវអ្នកសារព័ត៌មានសួរថា តើមួយជីវិតមកនេះលោកធ្លាប់ឡើងគ្រែជាមួយមនុស្សស្រីប៉ុន្មាននាក់។ បុរសសម្បូរស្នេហ៍រូបនេះតបវិញដោយឥតរួញរាថា៖ ”ខ្ញុំចាំម៉េចបាន? តែអ្វីដែលខ្ញុំច្បាស់គឺថា ប្រហែលជាង ១ ពាន់នាក់”។
ទោះជាធ្លាប់ឆ្លងកាត់មនុស្សស្រីរាប់មិនអស់ តែលោកតា Hugh Hefner ចូលរោងការតែបីលើកប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ លោកបកស្រាយថា រាល់ពេលលោកចាប់ដៃចូលរោងជាមួយភរិយាទាំងបីលោកមិនដែលក្បត់ផិតទៅឡូកឡំស្រីខាងក្រៅឡើយនិយាយដោយខ្លីលោកសប្បាយជាមួយស្រីក្មេងៗនៅចន្លោះពេលដែលលោកលែងលះជាមួយភរិយាហើយ។
លោក Hefner បានរៀបការលើកដំបូងជាមួយនិស្សិតស្រីមកពីសាកលវិទ្យាល័យ Northwestern ឈ្មោះ Mildred Williams ដោយបានកូនពីរនាក់មុននឹងលែងលះគ្នាវិញនៅ ១០ ឆ្នាំបន្ទាប់។ បន្ទាប់ពីនោះលោកនៅលីវរយៈពេល ៤០ ឆ្នាំមុននឹងចាប់ដៃសាងអនាគតជាមួយភរិយាទីពីរដែលរយៈពេលនេះជាពេលដែលអំណោយផលសម្រាប់ក្ដីសុខរឿងពួកខ្នើយបំផុតសម្រាប់លោក។
លោកបានរៀបការភរិយាទីពីរនៅឆ្នាំ ១៩៨៩ ដែលមានឈ្មោះថា Kimberley Conrad។ នាងគឺជាតារាស្រីដ៏សិចស៊ី និងល្បីឈ្មោះរបស់ទស្សនាវដ្ដី Playboy ប្រចាំឆ្នាំតែម្ដង។ ចំណងស្នេហ៍នេះមិនខុសពីចំណងស្នេហ៍ទី១ ប៉ុន្មានទេ។ នៅឆ្នាំ ១៩៩៨ អ្នកទាំងពីរបានរស់នៅដោយបែកគ្នា ហើយឆ្នាំ ២០០០ ក៏សម្រេចលែងលះគ្នាជាផ្លូវការ។
រយៈពេល ១២ ឆ្នាំក្រោយលែងលះពី Conrad លោកតា Hefner បានទាក់ទងម៉ូដែលក្មេងៗជាច្រើនដែលថតឲ្យទស្សនាវដ្ដីរបស់លោកដោយក្នុងនោះក៏មានវត្តមានបងប្អូនស្រីល្បីឈ្មោះ Sandy និង Mandy Bently ផងដែរ។ កាន់តែអស្ចារ្យទៅទៀត កំលោះសម្បូរបទពិសោធន៍សិចរូបនេះទាក់ទងស្រីម្ដង ៧ នាក់។ ចុងក្រោយស្រីស្អាតប្រចាំទស្សនាវដ្ដីបីនាក់រួមមាន Holly Madison, Bridget Marquardt និង Kendra Wilkinson ដែលធ្លាប់ប្រកាសទាក់ទងជាមួយលោកជាសាធារណៈបាននាំគ្នាចាកចេញពីលោកទាំងអស់នៅឆ្នាំ ២០០៨ ដោយសារភាពស្រពិចស្រពិលពីសម្ពន្ធភាពពួកគេ។
លោកតា Hugh Hefner និងភរិយាចុងក្រោយដែលក្មេងជាងលោក ៦០ ឆ្នាំ
ក្រោយមកទៀត លោក Hefner បានណាត់មនុស្សស្រីបីនាក់ទៀតគឺបងប្អូនភ្លោះ Kristina និង Karissa Shannon និង Harris។ តែចុងបញ្ចប់លោកបានបោះបង់បងប្អូនស្រីភ្លោះទាំងពីរចោល និងសម្រេចចិត្តសុំ Harris រៀបការក្នុងឆ្នាំ ២០១០។ បន្ទាប់ពីនោះលោកបានរៀបគម្រោងចូលព្រះវិហារជាមួយប្រពន្ធចុងក្រោយដែលក្មេងជាងលោក ៦០ ឆ្នាំ នៅខែមិថុនាឆ្នាំ ២០១១។ សល់ ៥ ថ្ងៃដល់ថ្ងៃរៀបការ Harrisបានប្រកាសបោះបង់អាពាហ៍ពិពាហ៍ចោលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង។ ទោះជាយ៉ាងណា អ្នកទាំងពីរបាននិយាយសម្រុះសម្រួលគ្នារហូតចុងក្រោយត្រូវរ៉ូវរៀបការនឹងគ្នានៅឆ្នាំ ២០១២ ទាល់តែបាន។
លោក Hefner ដែលមានក្ដីសុខបានប្រពន្ធក្មេងនៅអាយុចុងក្រោយនៃជីវិតហើយនិយាយថា លោករីករាយខ្លាំងណាស់ដែលបានជួប Harris។ នាងគឺជាមនុស្សដ៏ល្អក្នុងជីវិតរបស់លោក៕