នាងស៊ុន សុខា, លោកគ្រូទូច វ៉ាន់ធឿន ស្រោចទឹកដោះអំពើឱ្យនាងស៊ុន សុខា, នាងស៊ុន សុខា បង្ហាញពីពោះរីកធំ, លោកជូ ធុន, អ្នកស្រីខែម ញន (រូបតូចស្តាំ)
មនុស្សក្នុងលោកកើតមក មានវាសនាមិនដូចគ្នាទេ ខ្លះកើតមកមានវាសនាល្អទៅ ឯអ្នកខ្លះទៀត កើតមកអភ័ព្វដល់ចាស់ស្លាប់ក៏មាន ទៅតាមព្រហ្មលិខិតចារមក។ ជាក់ស្តែង នារីម្នាក់នេះ កាលពីក្រមុំត្រូវបានគ្រូទាយថា មានប្រជ្រុយអភ័ព្វ នៅកន្លែងសំខាន់ នឹងធ្វើឱ្យជីវិតនាងបានប្តីមិនជាប់លាប់ទេ។ តែនាងមិនជឿ ក៏ជម្នះរៀបការប្តីម្នាក់ លុះបានកូន២ ប្តីនោះខ្ជិលច្រអូសមិនជួយរកស៊ីចិញ្ចឹមគ្រួសារសោះ ទើបកើតរឿងឈ្លោះប្រកែក រហូតលែងលះគ្នា។ ចាប់ពីលែងប្តីទៅ គ្មានប្រុសណាចូលស្តីនាងឡើយ គឺបានត្រឹមស្រលាញ់លឹបលរហូតមក ដូចសម្តីគ្រូទាយអ៊ីចឹង...