អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទទូច​ឲ្យ​ លោក Shinzo Abe លើកឡើង​អំពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​​

លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe​​(រូបភាពពី blogs.blouinnews.com)
អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​ហៅថា Human Rights Watch​ របស់​សហរដ្ឋអាមេរិកជំរុញលោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe​ ដែល​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ចុង​សប្ដាហ៍​នេះ ឲ្យ​លើកឡើង​នៅ​ចំពោះ​មុខលោ​កនា​យករ​ដ្ឋមន្ដ្រី​ ហ៊ុន​ សែន អំពី​ការបង្កើត​យន្តកា​រឯក​រាជ្យ​មួយ​ទាក់ទិន​និង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ថ្ងៃ​២៨​ ​កក្កដា​។​
​នៅក្នុង​លិខិត​ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ​នាយក​អង្គការ Human Rights Watch លោក​ Kanae Doi ប្រចាំ​ប្រទេស​ជប៉ុន បាន​លើក​ឡើង​ចំនួន​៥​ចំណុច ដែល​បាន​ដាក់ជូន លោក Shinzo Abe ឲ្យ​លើកឡើង​នៅ​ចំពោះ​វត្តមា​ន​នាយករដ្ឋមន្ត្រី​ខ្មែរ លោក​ ហ៊ុន​ សែន គឺ ៖