នាងCatarina Migliorini បានប្រកាសលក់ដេញថ្លៃព្រហ្មចារីជាសាធារណជាលើកទី២នៅលើគេហទំព័រផ្ទាល់ខ្លួនដែលមានឈ្មោះថាVirginsWanted2.com ពោលគឺរយៈពេល១ឆ្នាំបន្ទាប់ពីនាងត្រូវបានដេញថ្លៃដោយជោគជ័យដោយសេដ្ឋីជប៉ុនម្នាក់ក្នុងតម្លៃ៧៨ម៉ឺនដុល្លារអាមេរិក កាលពីខែតុលាឆ្នាំ២០១២។
ជុំវិញហេតុផលនៃការប្រកាសលក់ព្រហ្មចារីជាលើកទី២ និស្សិតស្រីខាងលើបានបញ្ជាក់ថា សេដ្ឋីជប៉ុនដែលគេស្គាល់ឈ្មោះថា Natsu មិនគោរពទៅតាមកិច្ចសន្យាលើការដេញថ្លៃកាលពីឆ្នាំ២០១២នោះឡើយ ពោលគឺនាងត្រូវបានផ្ដល់ប្រាក់ត្រឹមតែ១០ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ដូច្នេះ វាគ្មានហេតុផលណាមួយដែលនាងត្រូវសម្រេចចិត្តលក់ព្រហ្មចារីក្នុងតម្លៃដ៏ថោកនេះបានទេ ហើយថានេះគឺគ្រាន់តែជាការបោកប្រាស់មួយ ដែលធ្វើឲ្យនាងក្លាយជាជនរងគ្រោះនៅក្នុងករណីនេះ។
តាមការអះអាងរបស់នាង នេះអាចបញ្ជាក់ថា នាងនៅមានភាពបរិសុទ្ធនៅឡើយ ហើយការប្រកាសលក់ដេញថ្លៃនៅពេលនេះមានតម្លៃថ្លៃជាងលើកមុន គឺមានតម្លៃរហូតដល់១,៥លានដុល្លារអាមេរិកឯណោះ។ ទោះបីជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ គេមិនទាន់ដឹងនៅឡើយទេថា តើមានបុរសប៉ុន្មាននាក់ហ៊ានទិញព្រហ្មចារីរបស់នាង?
នាងMigliorini បានក្លាយជាផ្ទាំងស៊ីបរបស់បណ្ដាញសារព័ត៌មាននានានៅលើពិភពលោកលើការប្រកាសលក់ព្រហ្មចារីរបស់នាងកាលពីឆ្នាំ២០១២។ ការប្រកាសនេះបានធ្វើឲ្យនាងក្លាយទៅជាតារាល្បីម្នាក់រហូតត្រូវបានជាប់ឈ្មោះនៅលើក្របទស្សនាវដ្ដីPlayboy ទៀតផង៕
ប្រភព និងរូបភាព ៖ http://news.sabay.com.kh/articles/508365